យើងខ្ញុំជានរណា

បេសកកម្មរបស់យើងខ្ញុំ គឺដើម្បីបំពាក់បំប៉ន និងផ្ដល់សិទ្ធិអនុវត្ដដល់ប្រជាជនជាប្រយោជន៍ឱ្យពួកគេបានក្លាយជាភ្នាក់ងារនៃការបំផ្លាស់បំប្រែគ្រប់ជ្រុងជ្រោយនៅក្នុងសហគមន៍ តាមរយៈសេចក្ដីស្រឡាញ់នៃព្រះគ្រីស្ទ។

 
 
 

IMG_5366.jpg

ហេតុអ្វីបានជាយើងខ្ញុំសង្កត់ធ្ងន់លើអ្នកស្ម័គ្រចិត្ដមូលដ្ឋាន?

បណ្ដាញក្រុមអ្នកស្ម័គ្រចិត្ដដ៏ទូលំទូលាយរបស់យើងខ្ញុំ អាចជួយដល់ការប្រតិបត្តិគម្រោងកម្មវិធី សម្គាល់នូវតម្រូវការ និងរៀបចំបែងចែកនូវធនធានផ្សេងៗ ជាមួយនឹងឥទ្ធិពលលើសលន់ជាងបុគ្គលិកការងាររបស់យើងខ្ញុំអាចផលិតបានទៅទៀត។ យើងខ្ញុំធ្វើការតាមរយៈក្រុមជំនុំកោសិកា ដើម្បីបង្កើនចលនាដល់សមាជិកនៅក្នុងសហគមន៍ ជាប្រយោជន៍ក្នុងការឆ្លើយតបលើតម្រូវការផ្នែក សង្គម រូបកាយ និងព្រលឹងវិញ្ញាណ ជាមួយនឹងគោលការណ៍តាមព្រះបន្ទូលនៃព្រះ។ បុគ្គលមួយរូបៗបង្ហាញនូវសេចក្ដីស្រឡាញ់នៃព្រះគ្រីស្ទ ហើយក្លាយជាអ្នកដឹកនាំពេញលក្ខណៈ ក្នុងខណៈដែលពួកគាត់ចែកចាយនូវអ្វីដែលគាត់បានសិក្សារួច ដល់ក្រុមគ្រួសារ មិត្តភក្ដិ និងអ្នកជិតខាងរបស់គាត់។


អ្វីយើងខ្ញុំផ្ដល់ជូន:

 
foh web icons_community needs.jpg
 

គម្រោងកម្មវិធីដែលត្រូវតាមតម្រូវការសហគមន៍

សហគមន៍ប្រឈមនឹងបណ្ដាវិបត្តិនៃបញ្ហានានា ពីការជួញដូរមនុស្សរហូតដល់ជំងឺគ្រុនឈាម។ ក្រុមគាំទ្រ និងកម្មវិធីសិក្សាអប់រំ ជួយបង្ហាញសំដៅលើតម្រូវការទាំងនោះ។ ជ្រាបបន្ថែមអំពីគម្រោងកម្មវិធី តម្លៃជីវិត

 
foh web icons_health prevention.jpg
 

ការអប់រំពីសុខភាពបង្ការ

សម្រាប់អស់អ្នករស់នៅក្នុងភាពក្រីក្រ ការអប់រំពីសុខភាពបង្ការ អាចជួយនាំមកនូវភាពផ្លាស់ប្រែ រវាងជីវិតនិងសេចក្ដីស្លាប់។ ជ្រាបបន្ថែមអំពីគម្រោងកម្មវិធី កុមាររីករាយ និង តម្លៃជីវិត

 
foh web icons_church planting.jpg
 

ការដាំក្រុមជំនុំកោសិកា

ក្រុមជំនុំកោសិកាក្នុងតំបន់ រៀនអំពីសេចក្ដីស្រឡាញ់នៃព្រះគ្រីស្ទ និងបន្ទាប់មកចែករំលែកបន្ត នូវសេចក្ដីស្រឡាញ់របស់ព្រះ នៅក្នុងសហគមន៍របស់គាត់។ ជ្រាបបន្ថែមអំពីគម្រោងកម្មវិធី ជីវិតមានសង្ឃឹម និង កុមាររីករាយ

 
foh web icons_livelihood dev_A.jpg
 

ការបណ្ដុះបណ្ដាលជីវភាព

ការបំបែកវដ្ដនៃភាពក្រីក្រ ដោយផ្ដល់នូវច្រកនៃធនធានដ៏មាននិរន្ដរ៍ភាព។ ជ្រាបបន្ថែមអំពីគម្រោងកម្មវិធី សមត្ថភាពភូមិយើង


ប្រជាជនដែលយើងខ្ញុំបម្រើ

ប្រជាជននៃប្រទេសកម្ពុជា ដោយមិនគិតអំពី សាសនា អាយុ ភេទ សុខភាព ឬស្ថានភាពសេដ្ឋកិច្ចឡើយ។

តំបន់យើងខ្ញុំបំពេញការងារ

អង្គការប្រភពទឹកនៃសេចក្ដីសង្ឃឹម ប្រតិបត្ដិរួមជាមួយនឹងអ្នកដឹកនាំក្នុងសហគមន៍ ក្នុងតំបន់មួយចំនួន នៃខេត្ដទាំង ៥ មានដូចជាខេត្ដ៖ បាត់ដំបង ពោធិ៍សាត់ ត្បូងឃ្មុំ កណ្ដាល និងតាកែវ។

cambodge-01.jpg
 

មកស្គាល់ក្រុមការងារអ្នកដឹកនាំរបស់យើងខ្ញុំ

unnamed.jpg

ប្រភពនៃឈ្មោះរបស់យើងខ្ញុំ

ព្រះជាម្ចាស់បានត្រាស់ហៅយើងរាល់គ្នា ឱ្យបានក្លាយជាប្រភពនៃទឹកដ៏រស់ -- ជាទីនៃទឹកដែលជន់ហូរហៀរទៅដល់អស់ទីស្ថានរីងស្ងួតបែកក្រហែង ជាមួយនឹងក្ដីស្រឡាញ់ និងព្រះគុណនៃអង្គព្រះគ្រីស្ទ។ គោលដៅរបស់យើង គឺនាំភាពស្រស់បំព្រងឡើងវិញ ទៅដល់អស់ប្រជាជនរួមជាតិនៅក្នុងប្រទេសកម្ពុជា ដែលកំពុងស្ថិតនៅក្នុងទីស្ថានបាក់បែក និងធុះធ្លាយ ដើម្បីជាប្រយោជន៍ ឱ្យពួកគាត់អាចមានអានុភាព បំពេញឡើងវិញ ទៅដល់ក្រុមគ្រួសារ ទីកន្លែងការងារ និងសហគមន៍រស់នៅរបស់គាត់។

អេសាយ 41:17-20

17 ជន​ក្រីក្រ និង​ជន​ទុគ៌ត​ស្វែង​រក​ទឹក តែ​រក​ពុំ​បាន​ទេ គេ​ស្រេក​ខះ​ក។ យើង​ជា​ព្រះ‌អម្ចាស់​នឹង​ឆ្លើយ​តប​ចំពោះពាក្យ​អង្វរ​របស់​ពួក​គេ យើង​ជា​ព្រះ​នៃ​ប្រជាជាតិ នឹង​មិន​បោះ​បង់​ចោល​គេ​ឡើយ។

18 យើង​នឹង​ធ្វើ​ឲ្យ​មាន​ទន្លេ ផុស​ចេញ​ពី​ផ្នូក​ខ្សាច់ ហើយ​មាន​ទឹក​ហូរ​តាម​ជ្រលង​ភ្នំ។ យើង​នឹង​ធ្វើ​ឲ្យ​វាល​រហោ‌ស្ថាន ប្រែ​ទៅ​ជា​បឹង‌បួ ឲ្យ​ដី​ហួត‌ហែង​ប្រែ​ជា​ប្រភព​ទឹក​ទៅ​វិញ។

19 យើង​នឹង​ធ្វើ​ឲ្យ​មាន​ដើម​គគីរ បេង នាង‌នួន ពពាល‌ខែ ដុះ​ក្នុង​វាល​រហោ‌ស្ថាន ហើយ​ដើម​កកោះ ស្រល់ ស្រឡៅ ដុះ​ជា​មួយ​គ្នា​តាម​ព្រៃ​របោះ។

20 ដូច្នេះ មនុស្ស​ទាំង​អស់​នឹង​ឃើញ ហើយ​ដឹង ព្រម​ទាំង​ពិចារណា និង​យល់​ជា​មួយ​គ្នា​ថា គឺ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធនៃប្រជាជាតិ ដែល​បាន​ផ្ដួច‌ផ្ដើម​ធ្វើ​ការ​ទាំង​នោះ ដោយ​ព្រះ‌ហស្ដ​របស់​ព្រះអង្គ​ផ្ទាល់។


ជ្រាបបន្ថែមអំពីកិច្ចការងារ និងឥទ្ធិពលរបស់យើងខ្ញុំ របាយការណ៍ប្រចាំឆ្នាំ ២០១៩