ចូលរួមសកម្មភាព

 
foh web icons_get involved_donate.png
 
 

បរិច្ចាគ

ផ្ដល់ជាអំណោយដែលផ្សព្វផ្សាយពីសេចក្ដីសង្ឃឹម! ទោះជាការបរិច្ចាគម្ដង រៀងរាល់ខែ ឬចែករំលែកបំណែកមួយនៃកាដូខួបកំណើតរបស់អ្នក សម្រាប់អង្គការប្រភពទឹកនៃសេចក្ដីសង្ឃឹម។ រាល់អំណោយទាំងនេះ បន្ថែមទៅលើព័ន្ធកិច្ចនៃការបំផ្លាស់បំប្រែជីវិត!

 
unnamed.jpg
DSC08657.JPG
 
foh web icons_advocate.png
 

ចូលរួមជួយគាំទ្រ

អញ្ជើញវាគ្មិនណាម្នាក់

តើស្ថាប័ន ឬក្រុមជំនុំរបស់អ្នកចង់ជ្រាបបន្ថែមពីអ្វីដែលព្រះជាម្ចាស់កំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា ដែរឬទេ?

យើងខ្ញុំចង់ចែកចាយដល់អ្នក! សូមទំនាក់ទំនងដល់ លោក សូរិយា សម្រាប់ព័ត៌មានបន្ថែម

tidsureyah@fohcambodia.org

ទាញយកធនធាន (ហើយចែករំលែក)!

រៃអង្គាសប្រាក់តង្វាយ

សហគមន៍របស់អ្នកអាចនាំមកនូវការផ្លាស់ប្រែពីចម្ងាយ!

 
 

ចូលរួមអធិស្ឋាន

 

យើងខ្ញុំពិតជាត្រេកអរហើយគោរពស្វាគមន៍សម្រាប់រាល់ការអធិស្ឋានពីបងប្អូនម្នាក់ៗ។ យើងខ្ញុំដឹងថាដោយជំនឿ ទោះនៅក្នុងទំហំនៃគ្រាប់ពូជដ៏ល្អិតតូចមួយ នោះក៏អាចរើភ្នំបានដែរ។ ហើយយើងខ្ញុំពិតជាដឹងគុណសម្រាប់មុខងារដែលអ្នកដើរតួ រួមជាមួយនឹងយើងខ្ញុំ នៅក្នុងប្រទេសកម្ពុជា។ អ្នកអាចចុះឈ្មោះសម្រាប់អ៊ីមែលព័ត៌មានរបស់យើងខ្ញុំ សម្រាប់សំណូមពរអធិស្ឋានជាក់លាក់បន្ថែម!

 
 
foh web icons_partner-15.png
 

ចូលរួមធ្វើជាដៃគូ

 

ក្រុមជំនុំ ឬស្ថាប័នរបស់អ្នក អាចមានបទពិសោធន៍ នូវការលើកទឹកចិត្ដ និងអំណរនៃការបានចូលរួមជាបំណែក ក្នុងការនាំមកនូវសេចក្ដីសង្ឃឹមដល់សហគមន៍នៅក្នុងប្រទេសកម្ពុជា។ តោះ ចូលរួមជាមួយនឹងយើងខ្ញុំ!

 
 

ទស្សនៈពីដៃគូរបស់យើងខ្ញុំ

“នេះជាកិច្ចការងារអភិវឌ្ឍសំខាន់ដែលមានផ្ដើមពីថ្នាក់ខាងក្រោមមក ជាជាងពីថ្នាក់ខាងលើចុះក្រោម ដែលជារឿយៗ តែងប្រព្រឹត្ដទៅខុសក្នុងស្ថាប័នធំៗ ដែលបម្រើតាមតែប្រយោជន៍ផ្ទាល់ខ្លួន។ នៅក្នុងកិច្ចការនេះ អ្នកអាចមើលឃើញថា អ្នកភូមិ មានចលនា ទទួលបានការបណ្ដុះបណ្ដាល ហើយការគិតដោយផ្ទាល់សម្រាប់ខ្លួនឯង ទៅលើបញ្ហាដែលពួកគេប្រឈម ហើយក៏មានការផ្ដល់អទិភាព ដល់កត្តាដែលត្រូវតែលើកឡើងសំខាន់ជាមុនដែរ។ ដោយក្រុមជំនុំកោសិការមានតួនាទី ក្នុងការដឹកនាំ យើងក៏ឃើញអំពីការរៀនធ្វើតាមដូចអង្គព្រះគីស្ទដែរ។ ហើយក្នុងនោះ ពួកគេ មានការគោរព សម្រាប់ប្រជាជន សត្វ និងបរិស្ថាន ដែលនៅជុំវិញរូបគេ ហើយក៏កំពុងបង្កើតផលផ្លែនៅក្នុងដំណើរជីវិតនេះ។”

—នីកូលេត បានន៍ (Nicolette Baan) លេខាធិការ នៃមូលនិធិសម្រាប់អង្គការប្រភពទឹកនៃក្ដីសង្ឃឹម

Zeist, Netherlands

“ព័ន្ធកិច្ចនេះ គឺជាគំរូមួយដ៏ល្អបំផុត នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ផ្ដួចផ្ដើមពីបស្ចឹមប្រទេស ផ្សព្វផ្សាយនិងប្រតិបត្តិផ្ទាល់ក្នុងស្រុក ហើយបន្តឈោងចាប់យ៉ាងមានសន្ទុះ។ បុគ្គលិកខ្មែរទាំងអស់ បានដាំក្រុមជំនុំកោសិការមួយពាន់ជាង នៅក្នុងអតីតកំណើត ឱ្យបានក្លាយជាសេចក្ដីសង្ឃឹម សម្រាប់កុមារកម្ពុជា ហើយឥឡូវនេះកំពុងតែមានចលនាយ៉ាងល្អ ក្នុងនាមជាប្រភពទឹកនៃសេចក្ដីសង្ឃឹម។ នេះឯងគឺជាអនាគតសម្រាប់បេសកកម្ម។”

—ឌេនីស ម៉ាខាលឹម - Dennis McCallum គ្រូគង្វាលរៀមច្បង, ក្រុមជំនុំ ហ្ស៊ីណូស (Xenos Christian Fellowship)

Columbus, OH

“កិច្ចការងារក្នុងចំណោមប្រជាជនខ្មែរនេះ មានលក្ខណៈប្លែក គួរឱ្យចាប់អារម្មណ៍ និងសមតាមបេសកកម្មនៃក្រុមជំនុំ។ ខ្ញុំពិតជាមិនអាចសរសើរព័ន្ធកិច្ចនេះ ឱ្យខ្ពស់ សមនឹងទំហំការងារនេះទេ។ អ្វីដែល យ៉ូក (Joke) កំពុងធ្វើ ពិតជាទាមទារការប្រឹងប្រែងខ្លាំងពីយើងរាល់គ្នា ប៉ុន្តែពរដ៏ធំធេងនៃអាណាចក្រនៃព្រះ នោះគឺថា មានមនុស្សរាប់រយ គេបានទទួលព្រះយេស៊ូវ តាមរយៈក្រុមជំនុំនៅតាមតំបន់របស់ប្រជាជនខ្មែរ។”

— ឃ្លីវ ខាលវើរ៍ - Clive Calver, អតីតនាយក នៃអង្គការសម្រាលទុក្ខប្រជាជាតិ (World Relief)

Wilmington, NC


អង្គការប្រភពទឹកនៃសេចក្ដីសង្ឃឹម បានចុះបញ្ជីនៅក្នុងក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធក្នុងប្រទេសកម្ពុជា ហើយមិត្តនៃអង្គការប្រភពទឹកនៃសេចក្ដីសង្ឃឹម (Friends of Fountain of Hope) គឺជាមូលនិធិមិនរកកម្រៃ ដែលបង្កើតឡើងដើម្បីបង្កើនការយល់ដឹង និងបំពាក់បំប៉នដៃគូ ជាប្រយោជន៍គាំទ្រដល់ព័ន្ធកិច្ចនេះ។ មិត្ដនៃអង្គការប្រភពទឹកនៃសេចក្ដីសង្ឃឹម បានចុះបញ្ជីក្នុងអត្ដសញ្ញាណលេខ 501(c)(3) ដែលជាអង្គការមិនរកកម្រៃ ទទួលស្គាល់ដោយ អគ្គព្រះរាជអាជ្ញានៃរដ្ឋអូហៃយ៉ូ ក្រោមលេខ EIN 82-4948143 (សហរដ្ឋអាមេរិក)។