កុមាររីករាយ

អប់រំផ្នែកព្រលឹងវិញ្ញាណ និងសុខភាព សម្រាប់កុមារ និងយុវជន

DSC_2522.jpg

កុមារអាយុចាប់ពី ៥-១២ ឆ្នាំ

មានការប្រជុំនៅក្នុងសហគមន៍រៀងរាល់ពីរដងក្នុងមួយខែ សម្រាប់កុមារអាយុចាប់ពី ៥-១២ ឆ្នាំ ដោយផ្ដល់នូវមេរៀនអំពី សុវត្ថិភាព សុខភាព អនាម័យ និងអំពីសេចក្ដីស្រឡាញ់នៃព្រះជាម្ចាស់ តាមរយៈ ចម្រៀង ខគម្ពីរ ឆាកល្ខោន និងរឿងសម្ដែងតាមរយៈតុក្កតា។

IMG_5218.JPG

កុមារជំទង់អាយុចាប់ពី ១២-១៨ ឆ្នាំ

កម្មវិធីកុមារជំទង់ ផ្ដោតលើ ការមើលថែផ្នែកសុខភាព ជំងឺអេដស៍ និងការទប់ស្កាត់ បង្ការជំងឺឆ្លងតាមរយៈការរួមភេទ ការមើលថែទាំដល់មនុស្សរស់នៅជាមួយនឹងជំងឺអេដស៍ ធ្វើឱ្យប្រសើរឡើងចំពោះការស្គាល់តម្លៃខ្លួន ចេះធ្វើការសម្រេចចិត្ដដោយប្រាជ្ញា និងចេះរៀបចំគម្រោងផែនការសម្រាប់ពេលអនាគត។

DSC_2644.jpg

កម្មវិធីបងប្អូនធម៌

កុមារជំទង់ផ្គូផ្គងជាមួយនឹងកុមារតូចជាងខ្លួន ប្រៀបបានដូចជា “ប្អូន” និងចូលរួមជាមួយនឹងការបណ្ដុះបណ្ដាល លើរបៀបនៃការទ្រទ្រង់ និងការលើកទឹកចិត្ដដល់ប្អូនៗរបស់ខ្លួន។ ភារកិច្ចរបស់បងធម៌ មានដូចជា ការជួយផ្ដល់ទីប្រឹក្សា ជួយដល់ប្អូនជាមួយនឹងកិច្ចការសាលា កិច្ចការផ្ទះ រួមមាននឹងគាំទ្រដល់ផ្នែកអារម្មណ៍ ព្រលឹងវិញ្ញាណ និងទំនាក់ទំនង។

DSC_8029.jpg
DSC_8044.jpg
DSC_7990.jpg
Copy+of+foh-319.jpg