foh web icons_partner-15.png
 

ចូលរួមធ្វើជាដៃគូ

 

ក្រុមជំនុំ ឬស្ថាប័នរបស់អ្នក អាចមានបទពិសោធន៍ នូវការលើកទឹកចិត្ដ និងអំណរនៃការបានចូលរួមជាបំណែក ក្នុងការនាំមកនូវសេចក្ដីសង្ឃឹមដល់សហគមន៍នៅក្នុងប្រទេសកម្ពុជា។ តោះ ចូលរួមជាមួយនឹងយើងខ្ញុំ!

 

ចូលរួមនៅក្នុងដំណើរនិម្មិត

ប្រសិនបើអ្នកមានចំណាប់អារម្មណ៍នៅក្នុងការចូលរួមសហការជាមួយនឹងអង្គការប្រភពទឹកនៃសេចក្ដីសង្ឃឹម និងមានចិត្ដចង់ឃើញនូវអ្វីៗដែលព្រះជាម្ចាស់កំពុងធ្វើនៅក្នុងប្រទេសកម្ពុជា ដំណើរនិម្មិតអាចជាជំហានបន្ទាប់ដ៏រំភើបសម្រាប់រូបអ្នក! សូមទំនាក់ទំនងមកដល់យើងខ្ញុំ ដើម្បីឱ្យយើងអាចមានការផ្សាភ្ជាប់!

រៀបចំព្រឹត្ដិការណ៍នៃក្ដីសង្ឃឹមមួយល្ងាច

អ្នកអាចអញ្ជើញនូវវាគ្មិនរបស់អង្គការប្រភពទឹកនៃសេចក្ដីសង្ឃឹម ទៅឯក្រុមជំនុំ ឬស្ថាប័នរបស់អ្នក ដើម្បីធ្វើការចែកចាយអំពី កិច្ចការងារដ៏រំភើប ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។ អ្នកអាចបង្កើននូវការយល់ដឹង និងផ្ដល់ជាឱកាសសម្រាប់ការដាក់តង្វាយ តាមរយៈព្រឹត្ដិការណ៍ជួបជុំ ឬតាមការដេញថ្លៃស្ងាត់ៗក៏បាន។

សូមទំនាក់ទំនងមកដល់ លោក សូរិយា តាមរយៈ tidsureyah@fohcambodia.org សម្រាប់ព័ត៌មានបន្ថែម លើការចង់ចូលរួមសហការជាមួយនឹងយើងខ្ញុំ។

 

អ្នកគាំទ្រនានា

យើងខ្ញុំពិតជាដឹងគុណ ចំពោះអង្គការនានា ដែលបានគាំទ្រដល់កិច្ចការងារដែលព្រះជាម្ចាស់កំពុងធ្វើការតាមរយៈ អង្គការប្រភពទឹកនៃសេចក្ដីសង្ឃឹម ណាស់។

កិច្ចគណនេយ្យសម្រាប់ការអភិវឌ្ឍអន្តរជាតិ [Accounting for International Development (AfID)] ទ្រទ្រង់អង្គការមិនរកកម្រៃ ជាច្រើន នៅលើពិភពលោក តាមរយៈការបញ្ជូនអ្នកស្ម័គ្រចិត្ដផ្នែកគណនេយ្យ។ ការបំពេញកិច្ចការងារក្នុងចន្លោះ 2 សប្ដាហ៍ រហូតដល់ 12 ខែ បង្កើតជាផ្នែកនៃការប្ដេជ្ញាចិត្ដឥតរីងស្ងួត ដើម្បីកសាងសមត្ថភាពខាងឯការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ សម្រាប់ដៃគូមិនរកកម្រៃ ជាច្រើន នៅលើពិភពលោក។ អង្គការ AflD និងអ្នកស្ម័គ្រចិត្ដទាំងឡាយរបស់ខ្លួន បានគាំទ្រ និងជួយដល់ដៃគូប្រមាណជាង 500 ស្ថាប័ន នៅក្នុង 57 ប្រទេសឯណោះ។

 
foh-138 (1).jpg

ទស្សនៈពីដៃគូរបស់យើងខ្ញុំ

“នេះជាកិច្ចការងារអភិវឌ្ឍសំខាន់ដែលមានផ្ដើមពីថ្នាក់ខាងក្រោមមក ជាជាងពីថ្នាក់ខាងលើចុះក្រោម ដែលជារឿយៗ តែងប្រព្រឹត្ដទៅខុសក្នុងស្ថាប័នធំៗ ដែលបម្រើតាមតែប្រយោជន៍ផ្ទាល់ខ្លួន។ នៅក្នុងកិច្ចការនេះ អ្នកអាចមើលឃើញថា អ្នកភូមិ មានចលនា ទទួលបានការបណ្ដុះបណ្ដាល ហើយការគិតដោយផ្ទាល់សម្រាប់ខ្លួនឯង ទៅលើបញ្ហាដែលពួកគេប្រឈម ហើយក៏មានការផ្ដល់អទិភាព ដល់កត្តាដែលត្រូវតែលើកឡើងសំខាន់ជាមុនដែរ។ ដោយក្រុមជំនុំកោសិការមានតួនាទី ក្នុងការដឹកនាំ យើងក៏ឃើញអំពីការរៀនធ្វើតាមដូចអង្គព្រះគីស្ទដែរ។ ហើយក្នុងនោះ ពួកគេ មានការគោរព សម្រាប់ប្រជាជន សត្វ និងបរិស្ថាន ដែលនៅជុំវិញរូបគេ ហើយក៏កំពុងបង្កើតផលផ្លែនៅក្នុងដំណើរជីវិតនេះ។”

— នីកូលេត បានន៍ (Nicolette Baan) លេខាធិការ នៃមូលនិធិសម្រាប់អង្គការប្រភពទឹកនៃក្ដីសង្ឃឹម

Zeist, Netherlands

“ព័ន្ធកិច្ចនេះ គឺជាគំរូមួយដ៏ល្អបំផុត នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ផ្ដួចផ្ដើមពីបស្ចឹមប្រទេស ផ្សព្វផ្សាយនិងប្រតិបត្តិផ្ទាល់ក្នុងស្រុក ហើយបន្តឈោងចាប់យ៉ាងមានសន្ទុះ។ បុគ្គលិកខ្មែរទាំងអស់ បានដាំក្រុមជំនុំកោសិការមួយពាន់ជាង នៅក្នុងអតីតកំណើត ឱ្យបានក្លាយជាសេចក្ដីសង្ឃឹម សម្រាប់កុមារកម្ពុជា ហើយឥឡូវនេះកំពុងតែមានចលនាយ៉ាងល្អ ក្នុងនាមជាប្រភពទឹកនៃសេចក្ដីសង្ឃឹម។ នេះឯងគឺជាអនាគតសម្រាប់បេសកកម្ម។”

— ឌេនីស ម៉ាខាលឹម - Dennis McCallum គ្រូគង្វាលរៀមច្បង នៃក្រុមជំនុំ ហ្ស៊ីណូស (Xenos Christian Fellowship)

Columbus, OH

“កិច្ចការងារក្នុងចំណោមប្រជាជនខ្មែរនេះ មានលក្ខណៈប្លែក គួរឱ្យចាប់អារម្មណ៍ និងសមតាមបេសកកម្មនៃក្រុមជំនុំ។ ខ្ញុំពិតជាមិនអាចសរសើរព័ន្ធកិច្ចនេះ ឱ្យខ្ពស់ សមនឹងទំហំការងារនេះទេ។ អ្វីដែល យ៉ូក (Joke) កំពុងធ្វើ ពិតជាទាមទារការប្រឹងប្រែងខ្លាំងពីយើងរាល់គ្នា ប៉ុន្តែពរដ៏ធំធេងនៃអាណាចក្រនៃព្រះ នោះគឺថា មានមនុស្សរាប់រយ គេបានទទួលព្រះយេស៊ូវ តាមរយៈក្រុមជំនុំនៅតាមតំបន់របស់ប្រជាជនខ្មែរ។”

— ឃ្លីវ ខាលវើរ៍ - Clive Calver

អតីតនាយក នៃអង្គការសម្រាលទុក្ខប្រជាជាតិ (World Relief)

Wilmington, NC


អង្គការប្រភពទឹកនៃសេចក្ដីសង្ឃឹម បានចុះបញ្ជីនៅក្នុងក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធក្នុងប្រទេសកម្ពុជាហើយមិត្តនៃអង្គការប្រភពទឹកនៃសេចក្ដីសង្ឃឹម (Friends of Fountain of Hope) គឺជាមូលនិធិមិនរកកម្រៃ ដែលបង្កើតឡើងដើម្បីបង្កើនការយល់ដឹង និងបំពាក់បំប៉នដៃគូ ជាប្រយោជន៍គាំទ្រដល់ព័ន្ធកិច្ចនេះ។ មិត្ដនៃអង្គការប្រភពទឹកនៃសេចក្ដីសង្ឃឹម បានចុះបញ្ជីក្នុងអត្ដសញ្ញាណលេខ 501(c)(3) ដែលជាអង្គការមិនរកកម្រៃ ទទួលស្គាល់ដោយ អគ្គព្រះរាជអាជ្ញានៃរដ្ឋអូហៃយ៉ូ ក្រោមលេខ EIN 82-4948143 (សហរដ្ឋអាមេរិក)។