ព្រឹត្តិការណ៍ “រាត្រីនៃក្ដីសង្ឃឹម” តាមរយៈកម្មវិធី Zoom

 

នៅឆ្នាំនេះ យើងខ្ញុំនឹងធ្វើបទបង្ហាញអនឡាញតាមរយៈកម្មវិធី Zoom ក្រោមចំណងជើងថា “រាត្រីនៃក្ដីសង្ឃឹម”! បងស្រី យ៉ូក វាន់ អប់ស្ដុល ដែលជាទីប្រឹក្សាប្រចាំប្រទេស និង លោក ពាង ណារ៉េត ដែលជានាយកនៃអង្គការ លោកទាំងពីររូប គាត់នឹងចែករំលែកនូវព័ត៌មានថ្មីៗ អំពីកិច្ចការតាមរយៈអង្គការប្រភពទឹកនៃក្ដីសង្ឃឹម និងពីដំណើរដែលយើងខ្ញុំបានបញ្ចប់ឆ្នាំនេះ ដោយភាពរឹងមាំ។

ចូលរួមជាមួយយើងខ្ញុំ នៅថ្ងៃ ព្រហស្បតិ៍ ទី ៣ ខែ ធ្នូ ឆ្នាំ ២០២០

នៅម៉ោង 7 ព្រឹក (ម៉ោងនៅកម្ពុជា)

 
EOH 2020.jpg
 
 

ឱកាសច្បាស់លាស់តាមតម្រូវការ សម្រាប់ ឆ្នាំ ២០២០

យើងខ្ញុំកំពុងផ្ដល់នូវក្ដីសង្ឃឹម ដល់ប្រជាជន នៅក្នុងឆ្នាំមួយដ៏លំបាក។ ក្នុងខណៈពេលយើងខ្ញុំព្យាយាមរក្សានូវការខិតខំប្រឹងប្រែងយូរអង្វែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការខាងផ្នែកព្រលឹងវិញ្ញាណ និងរូបកាយរបស់បងប្អូនប្រជាជនខ្មែរ យើងខ្ញុំក៏បានផ្ដល់ជាជំនួយ ដែលទាក់ទងនឹងវិបត្តិជំងឺរាតត្បាត កូវីដ-១៩ និងបញ្ហាទឹកជំនន់ នៅក្នុងខេត្ដមួយចំនួននៃប្រទេសកម្ពុជាផងដែរ។ សូមលោកអ្នក ធ្វើការពិចារណា ដើម្បីទ្រទ្រង់ ឧបត្ថម្ភ ដល់អង្គការប្រភពទឹកនៃក្ដីសង្ឃឹម ក្នុងខណៈដែលយើងខ្ញុំឆ្លើយតបដល់តម្រូវការចាំបាច់ទាំងឡាយ។

 

កញ្ចប់សម្រាលទុក្ខក្នុងវិបត្តិទឹកជំនន់

នៅចុងខែកញ្ញា រហូតដល់ខែ តុលា នៅក្នុងខេត្ដមួយចំនួននៃប្រទេសកម្ពុជា មានវិបត្តិទឹកជំនន់យ៉ាងកាចសាហាវ ដោយសារមានព្យុះភ្លៀងដ៏សន្ធឹក។

ក្នុងអំឡុងពេលនៃបញ្ហាទឹកជំនន់ អង្គការ បទស បានឆ្លើយតបភ្លាមៗ ដោយបានផ្ដល់ជាជំនួយ សម្រួលដល់បងប្អូនប្រជាជនខ្មែរ និងដើម្បីទប់ស្កាត់បញ្ហាអត់ឃ្លាន។ នៅក្នុងគ្រាដ៏ខ្លីមួយ ៩៥ គ្រួសារ នៅតំបន់ដាច់ស្រយាល និងនៅឆ្ងាយពីទីមិនងាយរកស្បៀងបាន ពួកគាត់ទទួលបានកញ្ចប់ជំនួយបន្ទាន់ពីក្រុមការងារ ដោយពួកគាត់បានធ្វើដំណើរទៅកាន់តំបន់ទាំងនោះផ្ទាល់។ ចំពោះការិយាល័យនៅខេត្ដ ពោធិ៍សាត់ បានទទួលរងទឹកជំនន់ អស់ជាច្រើនសប្ដាហ៍។ ធនធានមេរៀន និងសម្ភារៈមួយចំនួនត្រូវបានខូចខាត ហើយតម្រូវការខាងផ្នែកមធ្យោបាយធ្វើដំណើរការរងនូវការខូចខាតយ៉ាងដំណំផងដែរ។

ចំពោះ ទីចំការស្រែ ត្រង់កន្លែងមានទឹកជំនន់ ទីនោះត្រូវបានរងផលប៉ះពាល់ ហើយខូចខាតដូចគ្នា។ អង្គការ បទស ផ្ដល់ជាជំនួយ នៅក្នុងទម្រង់នៃកម្មវិធី កសិកម្ម មានដូចជា ធនាគារ គ្រាប់ពូជ ក្រុមសន្សំប្រាក់ និងការផ្ដល់ទីប្រឹក្សា សម្របសម្រួល តាមរយៈអាជ្ញាធរក្នុងតំបន់។

ជំនួយបានចាប់ផ្ដើមផ្ទាល់ពី ធនធានថវិកាបម្រុងមានកម្រិតរបស់អង្គការ បទស ។ ឥឡូវនេះ តម្រូវការខាងផ្នែកថវិកា ពិតជាចាំបាច់ និងជាតម្រូវការ សម្រាប់ឱ្យយើងខ្ញុំអាចបន្តផ្ដល់និងជួយទៅតាមតម្រូវការជាក់ស្ដែងទាំងនេះ។

122038003_2788414147927536_3377628348242463796_o.jpg
 
covid3.jpg

ការបណ្ដុះបណ្ដាល លើបញ្ហាជំងឺ កូវីដ-១៩

នៅគ្រាដំបូងនៃសញ្ញារបស់វ៉ីរុសនេះ អង្គការ បទស បានធ្វើការរួមជាមួយនឹងមន្ទីរសុខាភិបាល ក្នុងតំបន់ ដើម្បីធ្វើការប្រយុទ្ធប្រឆាំង និងបង្ការជំងឺ កូវីដ-១៩ ដោយផ្ដល់ជាការអប់រំ និងផ្សព្វផ្សាយ នៅតាមតំបន់នានា ដែលអង្គការ បទស កំពុងមានកិច្ចប្រតិបត្តិ។ ក្នុងគ្រានោះ យើងខ្ញុំក៏បានស្វែងយល់អំពីការប្រើប្រាស់ប្រព័ន្ធតាមអនឡាញ មានដូចជា កម្មវិធី Zoom ដើម្បីអភិវឌ្ឍសមត្ថភាព បង្រៀន ផ្ដល់ប្រឹក្សាយោបល់ និងបង្កើតសិស្ស ផងដែរ។

យើងខ្ញុំបានមានភាពឆ្នៃប្រឌិត នៅក្នុងការឈោងចាប់ និងបម្រើដល់សហគមន៍។ យើងខ្ញុំបន្តមានសកម្មភាព នៅក្នុងគ្រប់ផ្នែកទាំងអស់ ដែលគម្រោងកម្មវិធីរបស់យើងខ្ញុំមាន តាមរយៈរបៀបដែលមានសុវត្ថិភាព និងក្រោមការណែនាំរបស់ក្រសួងសុខាភិបាល។